ចែកចាយពីជីវិត សេចក្តីជំនឿ សេចក្តីសង្ឃឹម និងអំពីព្រះយេស៊ូវ នៅក្នុង Alpha

តើ Alpha គឺជាអ្វី?

Alpha គឺជាធនធានមួយដែលមានព្រះវិហារជាច្រើនប្រើប្រាស់ដើម្បីបង្កើតកន្លែងនិងវប្បធម៌មួយសម្រាប់មនុស្សអាចអញ្ជើញមិត្តភ័ក្តិរបស់ពួកគេមកដើមប្បណែនាំនិយាយអំពីព្រះយេស៊ូវ។ មានគ្រិស្តបរិស័ទជាច្រើនដែលមកពីគ្រប់និកាយទូទាំងសាកលលោកដែលបានដំណើរការ Alpha នៅស្ទើរតែគ្រប់ទីកន្លែង។ ចាប់ពីសាលព្រះវិហារទៅភោជនីយដ្ឋាន ឬតាមរយៈអនឡាញ Alpha បានមានឥទ្ធិពលយូរអង្វែងលើសហគមន៍របស់ព្រះវិហារហើយនិងលើមនុស្សជាច្រើន។


យើងបានប៉ាន់ប្រមាណថាមានមនុស្សជាង 25 លាននាក់ដែលបាន
ទទួលបទពិសោធន៍ជាមួយនិង Alpha នៅក្នុងជាង 140 ប្រទេស ហើយជាង 100 ភាសាជុំវិញសាកលលោក។

តើវគ្គ Alpha មើលទៅដូចម្ដេច?

ការតភ្ជាប់

មិនថាជួបជាក្រុមមិត្តភ័ក្តិដែលប្រមូលផ្តុំគ្នាជុំវិញតុផ្ទះបាយ ឬតាមរយៈអនឡាញទេ ពេលវេលានៃការតភ្ជាប់មានសារៈសំខាន់។ ការប្រជុំបែបនេះមិនខុសពី Alpha ទេ។

មិនថាហូបបាយជាមួយគ្នា ឬផឹកតែឃើញគ្នា តាមរយៈអនឡាញទេ វគ្គ Alpha ទាំងអស់ចាប់ផ្តើម ជាមួយនឹងពេលវេលាដែលអាចតភ្ជាប់ទំនាក់ទំនងជាមួយគ្នា សម្រាក និងពេលវេលាដែលអាច បង្កើតមិត្តភាព។

មាតិកា

ការពិភាក្សា Alpha គឺបានរចនាឡើងដើម្បីជួយមនុស្សដែលមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាមួយនិងគ្នាហើយជម្រុញការសន្ទនា។

នៅក្នុង Alpha យើងស្វែងយល់អំពីបញ្ហាធំៗនៃជីវិត និងជំនឿ។ យើងដោះស្រាយចម្ងល់នៃមូលដ្ឋាននៃជំនឿរបស់គ្រិស្តបរិស័ទ ដោយសួរសំណួរដូចជា “តើព្រះយេស៊ូវជានរណា?” “ហេតុអ្វីខ្ញុំត្រូវអធិស្ឋាន?“ “តើខ្ញុំត្រូវអធិស្ឋានដោយរបៀបណា?”។ ហើយ​ “តើ​របៀបណាដែលព្រះ​ណែនាំ​យើង​?“

មើលអំពីការពិភាក្សារបស់ Alpha >

ការសន្ទនា

ផ្នែកដែលសំខាន់បំផុតនៅក្នុង Alpha ណាមួយគឺ៖ ឱកាសដើម្បីចែករំលែកគំនិត និង ពិភាក្សាគំនិតលើប្រធានបទនៅក្នុងក្រុមតូចមួយ។ អត់មានកាតព្វកិច្ចនិយាយអ្វីទេ ហើយគ្មានអ្វីដែលអ្នកមិនអាចនិយាយបានទេនៅក្នុង Alpha។

Alpha គឺជា​ឱកាស​មួយដែលយើងមានដើម្បីស្តាប់​ឮ​ពី​អ្នក​ដទៃ ហើយមានការចូល​រួម​ចំណែក​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​បរិយាកាស​ដែលស្មោះត្រងបើកចំហ ហើយមានភាពរួសរាយរាក់ទាក់។



របៀប ៣ យ៉ាងក្នុងការដំណើរការ Alpha

ជួបផ្ទាល់

Alpha អាចដំណើរការនៅក្នុងព្រះវិហារ ហាងកាហ្វេ ពន្ធនាគារ សាលារៀន ឬ នៅក្នុងផ្ទះរបស់អ្នក។ Alpha អាចដំណើរការនៅគ្រប់ទីកន្លែងដែលមនុស្សប្រមូលផ្តុំគ្នា។

អ្នក​អាចហូបបាយជុំគ្នាហើយមើល​ការ​សន្ទនា​របស់​Alpha ជាមួយ​គ្នា។ អ្នកអាច​អង្គុយ​ជុំវិញ​តុ នៅក្នុង ថ្នាក់​រៀន ឬ​បន្ទប់​សម្រាក​ដើម្បី​មាន​ការ​សន្ទនាមួយ​​ដែលមានភាពសុវត្ថិភាព និងការ​ស្មោះត្រង់។

តាមរយៈអនឡាញ

តើអ្នកដឹងទេថា Alpha មានប្រសិទ្ធភាពអនឡាញដូចគ្នានឹងការជួបជុំផ្ទាល់? ពីមុន COVID-19 Alpha ទាំងអស់បានដំណើរការដោយការជួបជុំគ្នា ផ្ទាល់។ ឥឡូវព្រះវិហារនៅជុំវិញពិភពលោកកំពុងតែដំណើរការ Alpha អនឡាញសម្រាប់មនុស្សដែលមិនអាចជួបជុំផ្ទាល់ដោយសារមានមូលហេតុជាច្រើន។

ស្រាវជ្រាវបន្ថែមពី Alpha អនឡាញ >

នៅក្នុងក្រុមដែលមានវប្បធម៌ឬប្រពៃណីចម្រុះ

Alpha អាចប្រែប្រួលតាមកាលៈទេសៈបាន។ អ្នកអាចចាប់ផ្តើមការជួបជុំ Alpha ជាមួយនឹងទំនុកចិត្តដែលពេញ ព្រោះទោះបីមានការផ្លាស់ប្តូរស្ថានភាពណាក៏ដោយ អ្នកអាចនឹងផ្លាស់ទីតាំងទៅអនឡាញ បានយ៉ាងងាយស្រួលសម្រាប់អ្នកនិងអ្នកចូលរួម។

ដំណឹងល្អគឺ100%ឥតគិតថ្លៃទេ ។ Alpha ក៏អញ្ចឹងដែរ!

តើអ្នកត្រៀមខ្លួនដើម្បីចាប់ផ្តើម Alpha ហើយឬនៅ?

Skip to content